បរទេស៖ លោក Jose Mourinho បានបង្ហើបថាគាត់បានបដិសេធការផ្តល់ជូនការងារពីក្រុមជម្រើសជាតិព័រទុយហ្គាល់ និងអារ៉ាប៊ីសាអូឌីត មុនពេលដែលគាត់ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្លឹប Roma ។
លោក Mourinho ដែលត្រូវបានបណ្តេញចេញដោយក្លឹប Roma កាលពីថ្ងៃទី១៦ ខែមករា បន្ទាប់ពីកាន់តំណែងរយៈពេល ២ឆ្នាំកន្លះបានបង្ហើបថាគាត់ត្រូវបានផ្តល់ឱកាសដើម្បីគ្រប់គ្រងក្រុមជម្រើសជាតិព័រទុយហ្គាល់មុនពេលលោក Roberto Martinez ត្រូវបានតែងតាំងនៅក្នុងខែមករាឆ្នាំ២០២៣ ។
គាត់បានប្រាប់ទៅកាន់ FIVE ថា៖ “វាជារឿងដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុត។ អ្នកអាចសួរខ្ញុំថាហេតុអ្វីបាន: ខ្ញុំបានលះបង់អស់ពៅបេះដូងរបស់ខ្ញុំ ហើយខ្ញុំបានបោះបង់ចោលជម្រើសមួយចំនួន [កន្លែងដែលបដិសេធពួកគេ] បើក្រឡេកមកមើលពីលក្ខខណ្ឌអាជីពវិញនោះ គឺថាវាមិនមែនជារឿងឆ្លាតនោះទេ។ ខ្ញុំបានបដិសេធឱកាសការងារដ៏អស្ចារ្យ”។
គាត់បានបន្ថែមទៀតថា៖ “ទីមួយគឺពិបាកខ្លាំងណាស់ព្រោះវាជាព័រទុយហ្គាល់។ ក្រុមជម្រើសជាតិល្អបំផុតមិនធ្លាប់មាន។ បន្ទាប់មកខ្ញុំបានទទួលសំណើរធំមួយមកពីប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្ញុំមិនបានលាក់វានៅពេលនោះទេ ព្រោះវាធំណាស់”៕