បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Arsenal នឹងទាមទារតម្លៃចន្លោះពី ១៥០-២០០លានផោនសម្រាប់ខ្សែប្រយុទ្ធស្លាប Bukayo Saka ប្រសិនជាមានក្លឹបណាចង់បានគាត់។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ចំណាប់អារម្មណ៍របស់ក្លឹប Manchester City លើកីឡាករ Saka បានថយចុះបន្ទាប់ពីគាត់បានបន្តកុងត្រាថ្មីជាមួយ Arsenal ក្នុងឆ្នាំ២០២៣។ ក្រុមកាំភ្លើងធំបានចាត់ទុកគាត់ជាកីឡាករមានតម្លៃបំផុតទីពីរនៅ Premier League បន្ទាប់ពីកីឡាករ Erling Haaland ។ កីឡាករ Saka បង្ហាញនៅទម្រង់លេងយ៉ាងល្អ ហើយនឹងអាចរកបាន ៦គ្រាប់ក្នុងការបង្ហាញខ្លួន ៥លើកចុងក្រោយ៕