បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Manchester United បានធ្វើការសាកសួរអំពីតម្លៃក្នុងការផ្ទេរយក Frenkie de Jong អោយចេញឆ្ងាយពីក្លឹប Barcelona។

ក្លឹបបិសាចក្រហមមានព័ត៌មានចចាមអារ៉ាមជាយូរមកហើយជាមួយនឹងខ្សែបម្រើសញ្ជាតិហូឡង់ ដែលមានតម្លៃខ្លួនប្រមាណ ៩០លានផោន៕