Man Utd កំពុងចាប់អារម្មណ៍ខ្សែការពាររបស់ក្លឹបយក្សនៅ Serie A

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប Juventus កីឡាករ Gleison Bremer សម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ។

កីឡាករ Bremer មានវ័យ ២៦ឆ្នាំ មានតម្លៃផ្ទេរប្រមាណ ៤៤លានអឺរ៉ូពេលដែលក្លឹប Juventus ទិញយកគាត់មកពីក្លឹប Torino កាលពីឆ្នាំ២០២២។ កីឡាករសញ្ជាតិប្រេស៊ីលនេះរូបនេះបានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅ Serie A ដែលបានធ្វើអោយមានការចាប់អារម្មណ៍អំពីក្លឹប Chelsea និង Tottenham កាលពីទីផ្សារដោះដូរកន្លងមក។

Bremer Thuram Inter Juventus Serie A

ក្លឹប United ចង់បានកីឡាករ Bremer មកធ្វើការពង្រឹងនៅតំបន់ការពាររបស់ខ្លួន ពីសេសជាមួយនឹងឪកាសដែលកីឡាករមួយចំនួនរួមមាន Jonny Evan, Raphael Varane និនង Harry Maguire ដែលអាចនឹងចាកចេញ។

ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Juventus អាចទាមទារនៅតម្លៃផ្ទេរប្រមាណ ៧០លានអឺរ៉ូ សម្រាប់ការផ្ទេរកីឡាករ Bremer៕