Conte រំលឹកដល់រឿងអតីតកាល ពេលដឹកនាំក្លឹប Chelsea ថា

0

បរទេស៖ អតីតគ្រូបង្វឹក Chelsea លោក Antonio Conte បានបង្ហើបថា លោកបាននិយាយជាមួយ Romelu Lukaku និង Virgil van Dijk ហើយចង់ចុះហត្ថលេខាលើពួកគេ។

Fabio Capello exclusive: Manchester City manager Pep Guardiola 'always finds the solution' - Eurosport

រំលឹកដល់ពេលដែលគាត់នៅឯកីឡដ្ឋាន Stamford Bridge អ្នកចាត់ការទូទៅបានប្រាប់កាសែត The Telegraph ថា៖ “លោក Guardiola គឺជាគ្រូបង្វឹកដ៏ល្អបំផុតនៅក្នុងពិភពលោក។ ហើយនៅពេលដែលអ្នកត្រូវប្រកួតជាមួយនឹងគ្រូបង្វឹកល្អក្នុងពិភពលោក ជាមួយនឹងក្លឹបដែលអាចគាំទ្រអ្នក និងអាចវិនិយោគក្នុងការនាំយកកីឡាករល្អ ដើម្បីពង្រឹងនៅក្លឹបជារៀងរាល់រដូវកាល ពីព្រោះពួកគេចង់បន្តនៅកំពូលនៃពិភពលោក បន្ទាប់មកវាពិតជាលំបាកខ្លាំងណាស់ក្នុងការប្រកួតប្រជែងក្នុងកម្រិតដូចគ្នា”។

Romelu Lukaku: Chelsea striker joins Roma on season-long loan - BBC Sport

Conte បានបន្ថែមទៀតថា៖ “ប្រវត្តិរបស់ខ្ញុំបានបញ្ជាក់ថាខ្ញុំតែងតែមកដល់ក្លឹបស្ថិតនៅក្នុងស្ថានភាពលំបាក ជាមួយនឹងបញ្ហា។ ខ្ញុំតែងតែសាងសង់។ ន្ទាប់ពីរដូវកាលដំបូងរបស់ខ្ញុំនៅ Chelsea នៅពេលដែលយើងឈ្នះពាន យើងអាចក្លាយជាក្លឹបលេចធ្លោនៅក្នុងប្រទេសអង់គ្លេស។ យើងបាននិយាយជាមួយ (Romelu) Lukaku និង (Virgil) van Dijk ហើយជាមួយនឹងកីឡាករសំខាន់ពីរនាក់នោះ យើងអាចផ្លាស់ប្តូរស្ថានភាពបាន”៕

Virgil van Dijk: We'll improve on what we have to do better - Liverpool FC