តាមពិត Alonso ក៏ចាប់អារម្មណ៍ចង់ដឹកនាំក្លឹបមួយនៅ Premier League ផងដែរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Guillem Balague បានអោយដឹងថាលោក Xabi Alonso អ្នកចាត់ការក្លឹប Bayer Leverkusen ដែលកំពុងមានព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធនឹងការផ្ទេរទៅដឹកនាំក្លឹប Liverpool និង Bayern Munich គឺអាចនឹងប្តូរទៅដឹកនាំ Manchester City ផងដែរ។

Head coach Xabi Alonso of Bayer 04 Leverkusen

លោក Balague និយាយនៅក្នុង The Football News Show បានអោយដឹងថា៖ “ខ្ញុំប្រាប់រឿងសម្ងាត់មួយ។ នៅពេលគាត់ទៅកាន់ Bayer Leverkusen គាត់បានប្រាប់ទៅកាន់ភ្នាក់ងាររបស់គាត់ថា តើអ្នកដឹងថារឿងអ្វីនោះទេ ខ្ញុំគិតថាប្រសិនជាពេលខ្ញុំទៅកាន់ Bayern Leverkusen ហើយមិនដំណើរការល្អ ខ្ញុំនឹងត្រលប់មកកាន់ Real Sociedad វិញ។ ប៉ុន្តែប្រសិនជាវាទទួលបានលទ្ធផលល្អនៅទីនោះ ក្លឹបបន្តអាចជា Liverpool, Real Madrid និង Bayern Munich។ អោយខ្ញុំដាក់បញ្ចូលក្លឹប Manchester City មួយទៀតផង ដែលទាំងនេះជាក្លឹប Xabi Alonso ចង់ទៅដឹកនាំ”៕