បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប Barcelona មានបំណងចង់បន្តការខ្ចីជើងកីឡាករ Joao Cancelo របស់ក្លឹប Manchester City ដោយការចរចារត្រូវបានសម្របសម្រួលដោយភ្នាក់ងាររបស់គាត់ Jorge Mendes។
ក្លឹបមានបំណង់ក្នុងការខ្ចីជើងជាមួយនឹងជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍ ដោយស្វែងរកកិច្ចព្រមព្រៀងដែលមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ទោះបីជាយ៉ាងណាក្លឹប Barcelona ទំនង់ជាមិនរក្សាទុក Joao Felix លើសពីលក្ខខណ្ឌខ្ចីជើងនោះទេ ដោយសារពួកគេមិនមានឆន្ទៈក្នុងការបំពេញតាមការទាមទាររបស់ក្លឹប Atletico Madrid ៕