បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool និង Arsenal បានត្រៀមក្នុងការប្រកួតប្រជែងគ្នាក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Pedro Neto របស់ក្លឹប Wolves ដែលគាត់មានតម្លៃខ្លួនប្រមាណ ៦០លានផោននៅរដូវក្តៅខាងមុខ។
ប្រភពដដែរបានអោយដឹងថាក្លឹប Wolves ត្រូវការប្រាក់សម្រាប់ដោះស្រាយបញ្ហាហរិញ្ញវត្ថុរបស់ក្លឹប ហើយពួកគេអាចនឹងពិចារណាក្នុងការអោយកីឡាករ Neto ចាកចេញ ប្រសិនជាមានក្លឹបហ៊ានចំណាយតាមអ្វីដែល Wolves ចង់បាន។ កីឡាករខាងលើនេះ គឺសាកសមទៅនឹងក្លឹប Liverpool ដែលអាចនឹងបាត់បង់កីឡាករ Mohamed Salah ទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីតនារដូវក្តៅខាងមុខ៕