បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttomercatoweb បានអោយដឹងថាក្លឹប Liverpool កំពុងនាំមុខក្នុងការប្រជែងយក Xabi Alonso មកធ្វើជាអ្នកចាត់ការនៅរដូវក្តៅ ២០២៤។

ខាងក្លឹប Bayern Munich ក៏បង្ហាញការចាប់អារម្មណ៍ទៅលើអ្នកចាត់ការក្លឹប Bayer Leverkusen ម្នាក់នេះដូចគ្នា ប៉ុន្តែក្លឹបហង្សក្រហម អាចនឹងមានសង្ឃឹមក្នុងការយកគាត់មកបាន ខណៈលោក Jurgen Klopp នឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ៕