បរទេស៖ លោក Mauricio Pochettino អ្នកចាត់ការក្លឹប Chelsea បានចេញមកបញ្ជាក់ហើយថាកីឡាករ Conor Gallagher ចង់បន្តស្នាក់នៅជាមួយនឹងក្លឹប បើទោះបីជាមានព័ត៌មានលេចលឺអំពីការផ្ទេរទៅកាន់ក្លឹបផ្សេងនៅរដូវក្តៅខាងមុខក៏ដោយ។

លោក Pochettino បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “Gallagher បានប្រាប់ខ្ញុំថាគាត់ចង់បន្តស្នាក់នៅជាមួយនឹងក្លឹប Chelsea។ រឿងដែលលើសពីនេះ គឺវាជាការពិភាក្សារវាងគាត់និងក្លឹប។ ពួកយើងចូលចិត្តគាត់។ ខ្ញុំក៏រីករាយដែលមានគាត់ ហើយក្រុមទាំងមូលក៏សប្បាយរីករាយ ពីព្រោះវាជាជ័យជំនះដែលយើងត្រូវការ។ បន្ទាប់មកគឺជាកុងត្រារបស់គាត់ ដោយវាអាស្រ័យទៅលើ Conor នឹងក្លឹប”៕