បរទេស៖ ខ្សែការពារសញ្ជាតិបារាំងកីឡាករ Theo Hernandez បានបញ្ជាក់ថាគាត់សប្បាយរីករាយនៅក្លឹប AC Milan ហើយគាត់មិនមានបំណងចង់ត្រលប់ទៅកាន់ក្លឹប Real Madrid នាពេលឆាប់ៗនេះទេ។
/cdn.vox-cdn.com/uploads/chorus_image/image/64680818/1008931050.jpg.0.jpg)
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Hernandez បាននិយាយថា៖ “ខ្ញុំមានអនុស្សាវរីយ៍នៅក្លឹប Real Madrid ខ្ញុំមានមិត្តជាច្រើននៅទីនោះ ប៉ុន្តែខ្ញុំរីករាយនៅ Milan ។ ខ្ញុំមិនគិតអំពីជម្រើសផ្សេងនោះទេ។ ពួ្កយើងមិនដឹងអំពីអនាគតនោះទេ ប៉ុន្តែខ្ញុំសប្បាយរីករាយ នឹងផ្តោតលើការលេងនៅ Milan”៕