Real Madrid ចង់យកអតីតយុវជនរបស់ខ្លួនម្នាក់នេះ មកកាន់ទឹកដី Bernabeu វិញ

0

បរទេស៖ លោក Carlo Ancelotti គ្រូបង្វឹករបស់ក្លឹប​ Real Madrid បានបញ្ជាក់អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារឆ្វេង Miguel Gutierrez ពិក្លឹប Girona ត្រលប់មកវិញនៅទីផ្សាដោះដូរនារដូវក្តៅខាងមុខ។ កីឡាករ Gutierrez បានចេញពីក្រុមយុវជនរបស់ក្លឹប Real Madrid ហើយបានដើរតួរយ៉ាងសំខាន់ក្នុងការជួយក្រុម Girona អោយឈរនៅកំពូលតារាងនាំរដូវកាលនេះ។ គាត់អាចនឹងត្រូវប្រឈមមុខជាមួយនឹងក្រុមចាស់របស់ខ្លួន នៅពេលដែលក្លឹប​Girona ប្រកួតជាមួយនឹងក្លឹប Real Madrid នៅ Bernabeu នាថ្ងៃសៅរ៍នេះ។

នៅពេលដែលកីឡាករ Gutierrez ចាកចេញទៅកាន់ Girona កាលពីឆ្នាំ២០២២ ខាងក្លឹប Real Madrid ក៏បានដាក់បញ្ចូលនៅជម្រើសក្នុងការនាំយកគាត់ត្រលប់មកវិញនៅក្នុងកុងត្រាលក់នេះផងដែរ។ លោក Ancelotti បានសង្កត់ធ្ងន់ថាកីឡាករគ្រប់រូបក្នុងស្ថានភាពបែបនេះត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ហើយការអភិវឌ្ឍន៍របស់ Gutierrez ក្នុងអំឡុងពេលរបស់គាត់នៅ Girona គឺគួរឱ្យកត់សម្គាល់។

Miguel Gutierrez

លោក Ancelotti បានបញ្ជាក់នៅក្នុងសន្និសិទ្ធសារព៍ត៌មានការពីថ្ងៃសុក្រថា៖ “កីឡាករ​គ្រប់រូប​ក្នុង​ស្ថានភាព​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ជា​រៀង​រាល់​ថ្ងៃ រាល់​សប្តាហ៍។ Miguel មាន​ការ​រីកចម្រើន​ច្រើន។ បទពិសោធន៍ជាមួយក្លឹប Girona គឺល្អសម្រាប់គាត់ គាត់លេងបានល្អ ហើយនៅរដូវក្តៅនេះ យើងនឹងធ្វើការសម្រេចចិត្តរួមគ្នាជាមួយក្លឹប Girona និងកីឡាករ”៕