បរទេស៖ ក្លឹប Barcelona នៅតែទទួលនៅសំណើរសម្រាប់ខ្សែបម្រើ Frenkie De Jong និងខ្សែការពារ Ronald Araujo សម្រាប់ទីផ្សារដោះដូរខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាខណៈពេលដែលពួកគេបើកចំហរក្នុងការពិចារណាទៅលើ “សំណើរដែលតម្លៃខ្ពស់” សម្រាប់កីឡាករទាំង ២រូបនៅរដូវក្តៅ។ ប៉ុន្តែមានការភ្ញាក់ផ្អើល ខណៈនាយកផ្នែកីឡារបស់ក្លឹប Barca លោក Deco បាននឹងកំពុងធ្វើការទៅលើការបន្តកុងត្រាថ្មី ដើម្បីអាចរក្សាពួកគេនៅក្លឹបដដែរ។

កីឡាករ De Jong ដែលមានវ័យ ២៦ឆ្នាំ បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Barcelona ទាក់ទងនឹងកុងត្រាថ្មី ខណៈខាងក្លឹបកំពុងពិចារណាក្នុងការផ្តល់អោយនៅកុងត្រារយៈពេលវែងអោយគាត់។ ដូចគ្នានេះដែរ ការងារនេះក៏បានធ្វើសម្រាប់កីឡាករ Araujo ដែលមានវ័យ២៤ឆ្នាំ ដោយក្លឹបបានចាប់ទុកគាត់ជាកីឡាករដែលមានទេព្យកោសល្យរបស់ក្លឹប៕
