Crystal រកឃើញអ្នកដែលនឹងមកជំនួសកន្លែងរបស់ Roy Hodgson

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាលោក Steve Cooper ដែលបានចាកចេញពីក្លឹប Nottingham Forest កាលពីរដូវកាលមុន អាចនឹងត្រូវបានពិចារណាក្នុងការជ្រើសរើសយកមកជំនួសកន្លែងរបស់លោក Roy Hodgson ដែលនឹងចាកចេញពីក្លឹប Crystal Palace នៅចុងរដូវកាលនេះ។

Steve Cooper Nottingham Forest

បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ក្រោមដៃរបស់ក្លឹប Brighton កាលពីសប្តាហ៍មុន ក្លឹប Crystal Palaceកំពុងពិចារណារកអ្នកចាត់ការមកជំនួសអ្នកចាត់ការជើងចាស់រូបនេះ ហើយបានកំណត់អត្តសញ្ញាណលោក Cooper ជាអ្នកជំនួស៕