បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករ Mason Greenwood ដែលកំពុងលេងខ្ចីជើងនៅក្លឹប Getafe ពីក្លឹប Manchester United ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លឹប Atletico Madrid។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងកំឡុងពេលលេងខ្ចីជើងនៅក្លឹបក្នុងលីគអេស្ប៉ាញ ដោយគាត់បានស៊ុតបញ្ចូលទី ៧គ្រាប់ ហើយខាងក្លឹប Atletico Madrid បានធ្វើការពិចារណាទៅលើការផ្ទេរយកកីឡាករ Greenwood នៅរដូវក្តៅខាងមុខ។ ក្នុងនោះក៏មានក្លឹបនៅ La Liga មួយចំនួនទៀត ដែលចង់បានកីឡាករ Greenwood៕