បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាកីឡាករ Rafael Leao ដែលមានវ័យ ២៤ឆ្នាំ ជឿជាក់ថាអាជីពរបស់គាត់នៅក្លឹប AC Milan អាចនឹងដល់ទីបញ្ចប់ ហើយគាត់ចង់បានការប្រកួតប្រជែងថ្មី។

ខណៈពេលដែលក្លឹប PSG បង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Leao ប៉ុន្តែគាត់ហាក់ចង់ផ្លាស់ប្តូរទៅកាន់ Premier League ឬ La Liga។ តាមរយៈសារព័ត៌មាន Telefoot បានបញ្ជាក់ថាក្លឹប Newcaslte United ជាគោលដៅសក្តានុពលសម្រាប់ខ្សែបម្រើស្លាបម្នាក់នេះ។ គាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ១៧៥លានអឺរ៉ូ ដោយវានឹងដំណើរនៅចន្លោះថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៤៕