បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Express បានអោយដឹងថាក្លឹប Chelsea និង Manchester United បានចេញមកប្រជែងគ្នាសម្រាប់ទីផ្សារដោះដូរនារដូវក្តៅ ដើម្បីអាចធានាបានការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាប Roony Bardghji របស់ក្លឹប Copenhagen។

ខ្សែប្រយុទ្ធស្លាបរូបនេះ បានស៊ុតបញ្ចូលទី ១១គ្រាប់នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់នារដូវកាលនេះ ហើយសម្រាប់តម្លៃខ្លួនរបស់គាត់វិញប្រមាណ ១៧លានផោនប៉ុណ្ណោះ៕