បរទេស៖ ក្លឹប Manchester United បានរាយការណ៍អំពីការកំណត់តម្លៃក្នុងការលក់កីឡាករ Jadon Sancho ដែលកំពុងលេងខ្ចីជើងនៅក្លឹប Borussia Dortmund ហើយ។

នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹបបិសាចក្រហមបានទាមទារតម្លៃផ្ទេរខ្សែប្រយុទ្ធស្លាបរូបនេះចន្លោះពី ៤០-៥០លានផោន សម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍នារដូវក្តៅខាងមុខ៕