បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពារក្លឹប Everton កីឡាករ Jarrad Branthwaite នៅរដូវក្តៅនេះ។

កីឡាករវ័យ ២១ឆ្នាំរូបនេះ តែងតែស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងរបស់ក្លឹប Everton នៅក្នុងរដូវកាលនេះ ហើយសម្រាប់តម្លៃរបស់គាត់ប្រមាណ ២៥លានផោន។ កុងត្រារបស់ Branthwaite នឹងផុតនៅឆ្នាំ ២០២៧៕