បរទេស៖ កីឡាករ Raphael Varane អាចនឹងទៅជួបជុំជាមួយកីឡាករ Cristiano Ronaldo ជាថ្មីម្តងទៀត ខណៈក្លឹប Al-Nassr កំពុងសម្លឹងរកមើលការផ្ទេរយកខ្សែការពារ Manchester United រូបនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Daily Star បានអោយដឹងថា កីឡាករសញ្ជាតិបារាំងរូបនេះ “មិនសប្បាយចិត្ត” ជាមួយនឹងក្លឹប Manchester United នោះទេ ហើយនឹងចាកចេញក្លឹបនៅពេលដែលកុងត្រារបស់គាត់ផុតនារដូវក្តៅខាងមុខ៕