បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle នៅតែសម្លឹងចង់ចុះហត្ថលេខសាយកខ្សែបម្រើ Amadou Onana របស់ក្លឹប Everton នៅរដូវក្តៅនេះដដែរ។

ក្លឹបសារិកាព្រៃកំពុងសម្លឹងរកមើលខ្សែបម្រើបន្ថែមទៀត ក្រោយកីឡាករ Joelinton មានបញ្ហារបួសរហូតដល់ចុងរដូវកាល ស្របពេលដែលកីឡាករ Sandro Tonali មិនអាចមកជួយក្រុមបានតាំងពីដើមរដូវកាលមកម្ល៉េះ។ កីឡាករ Onana បង្ហាញខ្លួនបាន ២៤ប្រកួតនៅគ្របព្រឹត្តិការណ៍ទាំងអស់សម្រាប់ក្រុមលោក Sean Dyche នៅក្នុងរដូវកាលនេះ៕

