បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Aston Villa បានឈានដល់ការនិយាយព្រមព្រៀងជាមួយនឹងកីឡាករ Leon Bailey ក្នុងការចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលមានរយៈពេលយូរ។
អ្វីទាំងអស់ត្រូវបានព្រមព្រៀងគ្នា ហើយពេលនេះជាពេលដែលត្រូវធ្វើការទៅលើឯកសារ ហើយបន្ទាប់មកចុះហត្ថលេខា ស្របពេលដែលកីឡាករ Bailey សប្បាយរីករាយក្នុងការស្នាក់នៅជាមួយនឹងក្លឹប Aston Villa។
ប្រាក់ឈ្នួលកើនឡើង ហើយកុងត្រាក៏មានរយៈពេលយូរសម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះ៕
🚨🟣🔵 Aston Villa reach verbal agreement with Leon Bailey to sign new long term contract very soon.
It’s all agreed, time to complete paperwork and then sign as Bailey’s happy to stay at #AVFC.
Salary rise and longer contract for the Jamaican winger. 🇯🇲 pic.twitter.com/RzE32XMMoR
— Fabrizio Romano (@FabrizioRomano) February 5, 2024