បរទេស៖ កីឡាករ Alphonso Davies បានអោយដឹងថាអំពីអារម្មណ៍គាត់ថា “សុខស្រួល” នៅក្លឹប Bayern Munich ចំពេលដែលមានការចាប់អារម្មណ៍អំពីក្លឹប Real Madrid។
កីឡាករ Davies បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍សុខស្រួលនៅក្លឹប Bayern Munich។ ខ្ញុំលេងនៅក្លឹបដ៏អស្ចារ្យមួយ ហើយក៏ជាក្លឹបធំមួយនៅតំបន់អឺរ៉ុបផងដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការព្រមព្រៀងនៅកុងត្រាថ្មីនៅឡើយទេនាពេលបច្ចុប្បន្ន ខណៈក្លឹប Bayern នៅតែជម្រុញអោយកីឡាករបន្តកុងត្រាថ្មី៕