បរទេស៖ កីឡាករ Fellaini បានចាប់ផ្តើមអាជីពដំបូងនៅ Standard Leige មុននឹងផ្ទេរមកកាន់ក្លឹប Everton ក្នុងតម្លៃ ១៥លានផោន កាលពីខែកញ្ញា ឆ្នាំ២០០៨។ គាត់បានក្លាយជាកីឡាករសំខាន់ម្នាក់ក្រោមការដឹកនាំរបស់លោក David Moyes នៅ Goodison Park ដោយគាត់បានបង្ហាញខ្លួន ១៧៧ប្រកួតសម្រាប់ក្លឹប Everton។
/origin-imgresizer.eurosport.com/2009/08/03/537289-22628682-2560-1440.jpg)
ចៃដន្យ គាត់ក៏បានក្លាយជាកីឡាករដំបូងដែល David Moyes បានចុះហត្ថលេខាមកកាន់ក្លឹប United ក្នុងឆ្នាំ២០១៣ ជាមួយនឹងតម្លៃ ២៧.៥លានផោន។ គាត់គឺជាផ្នែកមួយនៃក្រុម United ដែលបានឈ្នះពាន FA Cup ក្នុងឆ្នាំ ២០១៥-១៦ និង UEFA Europa League មួយឆ្នាំក្រោយមក។

កីឡាករ Fellaini ទទួលបានប្រាក់ឈ្នួល ១៨លានផោននៅប្រទេស។ គាត់បានលេង ១៣៧ប្រកួត ដោយស៊ុតបញ្ចូលទីបាន ៥០គ្រាប់ នឹងជួយក្លឹបអោយឈ្នះពាន Chinese Super League ក្នុងឆ្នាំ២០២១ និង Chinese FA Cup ចំនួន ៣ដង។ ហើយគាត់ក៏បានចាកចេញពីក្លឹប Shandong Taishan ដោយកុងត្រារបស់គាត់បានផុតកាលពីខែវិច្ឆិកា។

នៅពេលនេះ Fallaini បានប្រកាសពីការចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់របស់ខ្លួននៅក្នុងគណនី Instagram របស់ខ្លួន៕