បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាតារាឆ្នើមក្លឹប PSG កីឡាករ Kylian Mbappe បានរាយការណ៍អំពីការបដិសេធចំពោះការផ្ទេរទៅកាន់ក្លឹបនៅ Premier League នៅរដូវក្តៅ។

កីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវធ្វើការជ្រើសរើសរវាងក្លឹបបច្ចុប្បន្ននិងក្លឹប Real Madrid។ ខាងក្លឹប PSG បានផ្តល់នៅសំណើរថ្មីដែលអាចរក្សាទុកគាត់នៅទឹកដីបារាំងរហូតដល់ឆ្នាំ២០២៧៕