បរទេស៖ កីឡាករ Joshua Scott បានចាកចេញពីក្លឹប Newcastle ទៅចូលរួមជាមួយនឹងក្លឹប Queens Park ជាមួយនឹងការផ្ទេរជាអចិន្ត្រៃយ៍។ គាត់ធ្លាប់លេងអោយក្រុមយុវជនរបស់ក្លឹប Newcastle ប៉ុន្តែខាងការពារឆ្វេងវ័យ ២១ឆ្នាំរូបនេះ មិនដែលលេងអោយក្រុមឈុតធំរបស់ក្លឹប Newcastle នោះទេ ចាប់តាំងពីផ្ទេរមកពី Gateshead។

លោក Callum Davidson ដែលជាគ្រូបង្វឹករបស់ក្លឹប Queen Park បាននិយាយប្រាប់ Sky Sports ថា៖ “វាជាថ្ងៃដ៏យូរមួយ ប៉ុន្តែខ្ញុំអាចនាំកីឡាករម្នាក់មកកាន់ក្លឹប។ កីឡាករ Josh បានផ្តល់អោយខ្ញុំនៅជម្រើសជាច្រើននៅតំបន់ខាងឆ្វេង ហើយខ្ញុំក៏ពេញចិត្តនឹងអ្វីទាំងអស់នោះផងដែរ”៕