បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន talkSPORT បានអោយដឹងថាក្លឹប Tottenham Hotspur និង Brighton បានធ្វើការពិភាក្សាគ្នាទៅលើការផ្ទេរកីឡាករ Bryan Gil។
/cdn.vox-cdn.com/uploads/chorus_image/image/73096471/1912146596.0.jpg)
ខាងក្លឹប Spurs បានបញ្ជាក់ថាខ្លួនត្រៀមរួចរាល់ក្នុងការលក់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ដោយសារតែគាត់មិនសាកសមទៅនឹងទម្រង់លេងរបស់លោក Ange Postecoglou នាពេលអនាគត។ ប្រភពដដែរបានអោយដឹងថាមិនទាន់មានការព្រមព្រៀងគ្នាណាមួយក្នុងការផ្ទេរមួយនេះទេ៕