បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Nehuen Perez កាន់តែខិតជិតក្នុងការទៅចូលរួមជាមួយនឹងក្លឹប Napoli។ ការផ្ទេរនេះ នឹងធ្វើឡើងជាមួយនឹងក្លឹប Udinese ជាមួយនឹងតម្លៃ ១៦លានអឺរ៉ួ បូកនឹងតម្លៃបន្ថែម ២លានអឺរ៉ូផ្សេងទៀត។
ការផ្ទេរមួយនេះអាចនឹងត្រូវបានចុះហត្ថលេខានៅសប្តាហ៍ក្រោយ ដោយសារខាង Udinese កំពុងសម្លឹងរកមើលកីឡាករមកជំនួស។ ហើយពួកគេត្រូវការអោយកីឡាករ Nehuen ជួយលេងអោយក្លឹបនៅក្នុងការប្រកួតជាមួយក្លឹប Atalanta នៅសប្តាហ៍នេះ៕
🔵🇦🇷 Nehuén Pérez remains close to joining Napoli, no changes — deal in place with Udinese for €16m plus €2m add-ons.
Timing will be slower and deal could be signed next week as Udinese are still looking for replacement… and they’ll need Nehuén vs Atalanta this weekend. pic.twitter.com/F1hhfrq2OL
— Fabrizio Romano (@FabrizioRomano) January 26, 2024