បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាខ្សែការពារ Daniel Munoz របស់ក្លឹប Genk បានកំណត់ពេលធ្វើដំណើរមកកាន់ទីក្រុងឡុងដ៏ ដើម្បីធ្វើតេស្តសុខភាពជាមួយនឹងក្លឹប Crystal Palace។

វាត្រូវបានគេដឹងថានេះជាការផ្ទេរអចិន្ត្រៃយ៍ ដែលមានតម្លៃប្រមាណ ៨.៥លានផោន ត្រូវបានព្រមព្រៀងគ្នា។ បន្ថែមពិនេះទៀតក៏មានពាក្យចចាមអារ៉ាមថាការផ្ទេរកីឡាករ Munoz មកកាន់ Selhurst Park ក៏មានដាក់បញ្ចូលនៅលក្ខខណ្ឌក្នុងការលក់ចេញវិញផងដែរ៕