បរទេស៖ លោក Jurgen Klopp បានបញ្ជាក់ថាគាត់នឹងសម្រាប់ពីបាល់ទាត់រយៈពេល ១ឆ្នាំបន្ទាប់ពីចាកចេញពីក្លឹប Liverpool។ គាត់ក៏និយាយទៀតថាគាត់នឹងមិនដឹកនាំក្លឹបផ្សេងទៀតនៅអង់គ្លេសផងដែរ។

លោក Klopp បាននិយាយថា៖ “ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅពេលអនាគតនោះទេ។ ប៉ុន្តែមិនមានការដឹកនាំក្លឹបផ្សេង ឫក៏ជម្រើសជាតិផ្សេងសម្រាប់ឆ្នាំក្រោយនោះទេ។ វាគឺច្បាស់ណាស់។ មិនមានការដឹកនាំក្លឹបនៅអង់គ្លេសទៀតនោះទេ ដែលវានឹងមិនអាចកើតឡើងនោះទេ។ បើទោះបីជាខ្ញុំគ្មានម្ហូបញាំនៅលើតុក៏ដោយ ក៏វានៅតែមិនអាចកើតឡើងនោះដែរ។ អរគុណសម្រាប់ក្លឹប Liverpool”៕