បរទេស៖ លោក Erik ten Hag បានបង្ហើបថា Manchester United មិនអាចមានលទ្ធភាពទិញខ្សែប្រយុទ្ធថ្មីចូលសម្រាប់ទីផ្សារដោះដូរនាខែមករានេះ ដោយសារតែមានការព្រួយបារម្ភទៅលើ Financial Fair Play (FFP)។

នៅថ្ងៃនេះ ក្នុងសន្និសីទសារព័ត៌មាន បុរសសញ្ជាតិហូឡង់រូបនេះបានបញ្ជាក់ថា៖ “ខ្ញុំមើលទៅ ប៉ុន្តែគ្មានកន្លែងទំនេរទេ។ គ្មានកន្លែងទំនេរ ដើម្បីអាចផ្ទេរយកខ្សែប្រយុទ្ធ ដោយសារតែបញ្ហា FFP។ ពិតណាស់ Rashford អាចលេងក្នុងតំណែងជាខ្សែប្រយុទ្ធ ពួកយើងមានជម្រើសផ្សេងទៀត ហើយវាច្បាស់ណាស់ថា Anthony Martial នឹងអវត្តមានរយៈពេលពីរទៅបីខែ ដូច្នេះវាគឺជាបញ្ហានៅក្នុងក្រុមរបស់យើង”៕
.jpg?auto=webp&format=pjpg&width=3840&quality=60)