បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថាកីឡាករ Kylian Mbappe បានស្នើសុំប្រាក់រង្វាន់ ១០៧ លានផោនពីលើការចុះហត្ថលេខាបន្ថែមលើប្រាក់ឈ្នួលប្រចាំឆ្នាំ ៦០លានផោនដើម្បីចូលរួមជាមួយក្លឹប Real Madrid ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់ German Publication Bild បានអោយដឹងថាទំហំទឹកប្រាក់នេះ គឺស្ទើរទៅនឹងពីរដងច្រើនជាងអ្វីដែលម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប ១៤សម័យកាល ដែលបានត្រៀមរួចជាស្រេចក្នុងការផ្តល់អោយគាត់៕