West Ham ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Newcastle

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប West Ham កំពុងពិចារណាទៅលើការផ្ទេរយកខ្សែប្រយុទ្ធ Callum Wilson របស់ក្លឹប Newcastle នៅក្នុងតម្លៃ ១៨លានផោន។

Callum Wilson Newcastle 2023-24

នៅក្រោមការដឹកនាំរបស់លោក Eddie Howe ខ្សែប្រយុទ្ធរូបនេះបានបន្តបង្ហាញនៅទម្រង់លេងយ៉ាងល្អដោយអាចរកបាន ៧គ្រាប់នៅក្នុងរដូវកាលនេះ និង ១៨គ្រាប់កាលពីរដូវកាលមុន។ ទោះជាយ៉ាងណាក៏ដោយ ក្លឹប West Ham ត្រូវតែបង្កើតប្រាក់ចំណូលជាមុនសិន ដើម្បីកុំអោយមានបញ្ហាជាមួយនឹង FFP៕