បរទេស៖ ក្លឹប Manchester United កំពុងស្ថិតនៅក្នុងការប្រុងប្រៀមខ្ពស់ ខណៈពេលដែលមានការរាយការណ៍ថាក្លឹប Real Madrid អាចនឹងលក់កីឡាករ Vinicius Junior ចេញ ប្រសិនជាក្លឹបអាចផ្ទេរយកបានកីឡាករ Kylian Mbappe។

នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាប្រភពបង្ហាញថាក្លឹប Real Madrid បាន “សម្រេចចិត្តរួចហើយ” ដើម្បីលក់កីឡាករ Vinicius Jrចេញ ក្នុងករណីដែលពួកគេអាចផ្ទេរយកបានខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain ខណៈដែលខ្សែប្រយុទ្ធរូបនេះនៅតែមិនទាន់សម្រេចចិត្តលើអនាគតរបស់ខ្លួននៅឡើយ៕
