Pochettino ឆ្លើយទាក់ទងនឹងការដោះដូរកីឡាកររបស់ក្លឹប Chelsea

0

បរទេស៖ នេះ​បើ​តាម​អ្នក​ចាត់​ការលោក Mauricio Pochettino បានអោយដឹងថាក្លឹប Chelsea ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា។ មុនពេលការប្រកួត FA Cup នៅថ្ងៃស្អែកជាមួយនឹងក្រុម Aston Villa ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត មានសំណួរបានចោទសួរទៅកាន់ក្រុមតោខៀវថា មានការ “អស់សង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាករ” ឬអត់។

Mauricio Pochettino Chelsea 2023

លោក Pochettino បានឆ្លើយថា៖ “ទេ មិន​មែន​ពិត​ទេ។ យើងអស់សង្ឃឹមក្នុងការឈ្នះពាន មិនមែនលើការចុះហត្ថលេខាយកកីឡាករនោះទេ។ ខ្ញុំសប្បាយចិត្តជាមួយកីឡាករដែលមាន ប៉ុន្តែប្រសិនបើមានអ្វីកើតឡើង យើងត្រូវត្រៀមខ្លួនសម្រាប់អ្វីដែលអាចកើតឡើងនៅចុងសប្តាហ៍នេះ”៕