បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាអ្នកចាត់ការក្លឹប Celtic លោក Brendan Rodger បានបញ្ជាក់ថាកីឡាករ Matt O’Rilay មិនមែនសម្រាប់លក់នោះទេ ហើយបង្ហាញថាក្លឹប Celtic បានច្រានចោលការដេញថ្លៃសម្រាប់កីឡាករពី Atletico Madrid។

លោក Brendan Rodgers បាននិយាយថា៖ “Matt O’Rilay ជាកីឡាករដែលពួកយើងមិនចង់បាត់បង់ ហើយគាត់ក៏មិនអាចទៅណាបាននាខែមករានេះផងដែរ។ គាត់មិនមែនសម្រាប់លក់នោះទេ ហើយពួកយើងបានធ្វើការបដិសេធនៅសំណើរបស់ក្លឹប Atletico Madrid ភ្លាមៗផងដែរ”៕