បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Italia បានអោយដឹងថាក្លឹប Arsenal បានរាយការណ៍អំពីការត្រៀមក្នុងការចំណាយ ៥០លានអឺរ៉ូ សម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Joshua Zirkzee ពីក្លឹប Bologna នៅរដូវក្តៅបន្ទាប់។

ប្រភពដដែរបានបន្តទៀតថា មានក្លឹបធំៗនៅអឺរ៉ុបចំនួន២ រួមមាន Manchester United និង AC Milan ក៏ចង់ចុះហត្ថលេខាយកកីឡាករដែលមានទេពកោសល្យវ័យ ២២ឆ្នាំរូបនេះដូចគ្នា៕