បរទេស៖ តារាឆ្នើម Victor Osimhen ដែលត្រូវបានចាប់អារម្មណ៍អំពីក្លឹបធំៗនៅតំបន់អឺរ៉ុប ដូចជាក្លឹប Chelsea និង Real Madrid បានធ្វើការសម្រេចចិត្តអំពីអនាគតគាត់។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា៖ “ខ្ញុំបានធ្វើការសម្រេចចិត្តអំពីអនាគតរបស់ខ្ញុំនៅជំហ៊ានបន្ទាប់ហើយនៅចុងរដូវកាលនេះ។ ខ្ញុំមានគំនិតរួចរាល់ហើយ។ ខ្ញុំមានផែនការរបស់ខ្ញុំ ខ្ញុំដឹងថាអ្វីដែលខ្ញុំចង់ធ្វើ និងជំហ៊ានបន្ទាប់ដែលខ្ញុំចង់ធ្វើ”៕