បរទេស៖ លោក Mikel Arteta គ្រូបង្វឹកក្លឹប Arsenal បានច្រានចោលនៅព័ត៌មានដែលថាកីឡាករ Emile Smith Rowe នឹងធ្វើការខ្ចីជើងទៅកាន់ក្លឹប West Ham។
លោក Arteta បាននិយាយថា៖ “ខ្ញុំពិតជារីករាយជាមួយ Emile។ គាត់ស្ថិតនៅទីកន្លែងត្រឹមត្រូវ។ គាត់ដោះស្រាយបានល្អ ហើយអ្នកដឹងថាខ្ញុំនឹងមិននិយាយអំពីស្ថានភាពបុគ្គលនោះទេ”។
ក្រោយមានការចោទសួរបន្ថែមទៀតទៅលើ Smith Rowe ក៏ត្រូវបានលោក Artetat បន្ថែមទៀតថា៖ “មិនមានអ្វីផ្លាស់ប្តូរ។ Emile គឺនៅតែជា Emile។ គាត់មានគុណសម្បត្តិមិនគួរឱ្យជឿ ហើយយើងពិតជារីករាយដែលមានគាត់។ អ្វីដែលគាត់ត្រូវការនៅពេលនេះ គឺឪកាស និងគុណសម្បត្តិ ដែលស្ថិតនៅលើទីលាន។ ដើម្បីធ្វើបាន យើងត្រូវផ្តល់ពេលឱ្យគាត់នូវពេលវេលាប្រកួតលើទីលាន”៕