បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាអនាគតរបស់កីឡាករ Olivier Giroud នៅក្លឹប AC Milan នៅមិនទាន់ច្បាស់លាស់នោះទេ ដោយសារតែកុងត្រារបស់គាត់នឹងផុតនៅខែមិថុនានេះ។
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អដោយស៊ុតបញ្ចូលទីបាន ១០គ្រាប់ និង assist ៦ដង ក្នុងការបង្ហាញខ្លួន ១៧ដងនៅ Serie Aនារដូវកាលនេះ។ គាត់បានទាក់ទាញភ្នែកក្លឹបនៅ MLS លីគ ដោយរួមបញ្ចូលទាំង Atlanta United និង Vancouver Whitecaps។

ប្រភពដដែរបានអោយដឹងថាទោះបីជាក្លឹប AC Milan មានជម្រើសក្នុងការពន្យាកុងត្រារបស់ Giround រហូតដល់ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែការផ្ទេរទៅកាន់ MLS អាចជាជម្រើសដ៏ទាក់ទាញមួយសម្រាប់គាត់៕