បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Telegraph បានអោយដឹងថាក្លឹប Chelsea នឹងទទួលនៅសំណើរសុំទិញកីឡាករ Ian Maatsen ដែលមានតម្លៃ ៣៥លានផោន មាននៅក្នុងលក្ខខណ្ឌផ្តាច់កុងត្រា សម្រាប់ការដោះដូរនារដូវក្តៅ។
កីឡាករសញ្ជាតិហូឡង់ វ័យ ២១ឆ្នាំ ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Borussia Dortmund រហូតដល់ចប់រដូវកាល ទើបតែចុះហត្ថលេខាបន្តកុងត្រាជាមួយនឹងក្លឹប Chelsea រហូតដល់ឆ្នាំ២០២៦។ នៅក្នុងកិច្ចព្រមព្រៀងនេះបានបន្ថែមនៅលក្ខខណ្ឌផ្តាច់កុងត្រា ដែលមានតម្លៃលើសំណើរ ៣២លានផោន ដែលក្លឹប Burnley ដាក់ផ្ទេរយករូបគាត់កាលពីរដូវក្តៅមុន ហើយត្រូវបានក្លឹប Chelsea បដិសេធ។
ទោះបីជាបានខ្ចីជើងទៅកាន់ក្លឹប Dortmund ក៏ដោយ ក៏ក្លឹបមិនមានអទិភាពក្នុងដំបូងក្នុងការផ្ទេរយកកីឡាករ Maatsen ជាអចិន្ត្រៃយ៍នោះទេ។ ក្លឹប Dortmund បានបង់ប្រាក់ ២លានផោនសម្រាប់ការខ្ចីជើងកីឡាកររូបនេះ៕