បរទេស៖ កុងត្រារបស់កីឡាករ Leroy Sane ជាមួយនឹងក្លឹប Bayern Munich នឹងផុតនៅខែមិថុនា ឆ្នាំ២០២៥។ ទោះបីជាយ៉ាងណាក៏ដោយលោក Christoph Freund នាយកក្លឹប សង្ឃឹមថាកីឡាករសញ្ជាតិអាឡឺម៉ង់ម្នាក់នេះ និងបន្តស្នាក់នៅទឹកដី Allianz Arena បន្តទៀត។

គាត់បាននិយាយថា៖ “ពួកយើងមិនប្រញ៉ាប់ទេ ប៉ុន្តែយើងនឹងធ្វើការពិភាក្សាជាមួយនឹងកីឡាករ Leroy។ ពួកយើងសប្បាយរីករាយជាមួយគាត់។ វាជាថ្មីដល់ល្អរបស់គាត់នៅ Bayern។ នេះជាចំនុចវិជ្ជមាន ដែលគាត់នឹងបន្តស្នាក់នៅជាមួយ Bayern អោយបានយូរ”៕