បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចូលរួមប្រជែងក្នុងការចុះហត្ថលេខាយកកីឡាករ Trevoh Chalobah របស់ក្លឹប Chelsea។

ក្រៅពីក្លឹបបិសាចក្រហម ក៏មានក្លឹប Bayern និង Inter ក៏ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពាររូបនេះ ដែលគាត់មិនទាន់បានបង្ហាញខ្លួនសម្រាប់ក្លឹបតោខៀវនៅរដូវកាលនេះនោះទេ៕