បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Caughtoffside បានអោយដឹងថាខ្សែប្រយុទ្ធ Anthony Martial របស់ក្លឹប Manchester United មិនមានបំណង់ចង់ផ្ទេរទៅកាន់ Saudi Pro League នោះទេ។

ប្រភពដដែរបានបញ្ជាក់ថា ដោយសារតែពេលវេលារបស់គាត់មានកំណត់នៅក្របខណ្ឌ Premier League បានធ្វើអោយក្លឹបមួយចំនួននៅអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកគាត់ បើទោះបីជាកីឡាករសញ្ជាតិបារាំងរូបនេះនឹងបដិសេធនៅសំណើទាំងនោះ ដោយសារតែគាត់ចង់បន្តលេងនៅតំបន់អឺរ៉ុប៕