បរទេស៖ លោក John Van’t Schip ដែលជាគ្រូបង្វឹករបស់ក្លឹប Ajax បានធ្វើការប្រកាសពីបំណងប្រាថ្នារបស់ក្លឹបក្នុងការចុះហត្ថលេខាលើអតីតប្រធានក្រុម Liverpool កីឡាករ Jordan Henderson ដែលមិនសប្បាយចិត្តក្នុងការប្រកបអាជីពនៅប្រទេសអារ៉ាប៊ីសាអូឌីត។ វាត្រូវបានរាយការណ៍ថាមានក្លឹប Ajax, ក្លឹបនៅ Premier League និង Bundesliga ដែលចាប៉អារម្មណ៍ចង់បានគាត់។

Van’t Schip បាននិយាយប្រាប់ ESPN ថា៖ “វាកំពុងមានការពិភាក្សាដ៏សំខាន់មួយជាមួយនឹងកីឡាករ Henderson។ គាត់នៅមានរឿងខ្លះដែលត្រូវរៀបចំនៅប្រទេសអារ៉ាប៊ីសាអូឌីត។ វាអាចជាការប្រកួតដ៏ល្អមួយ។ វាគ្មានអ្វីជាអាថ៌កំបាំងទេដែលយើងពិតជាអាចប្រើប្រាស់នៅកីឡាករប្រភេទនោះ”៕

ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេណែនាំផងដែរថាក្លឹប Al-Ettifaq នឹងមិនអនុញ្ញាតឱ្យកីឡាករខ្សែបម្រើដ៏ឆ្នើមរូបនេះចាកចេញបន្ទាប់ពីការចុះហត្ថលេខាលើរូបគេត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ៕