បរទេស៖ ក្រោយខកខានមិនបានបង្ហាញខ្លួននៅ Old Trafford តាំងពីខែសីហាមក ពេលនេះខ្សែប្រយុទ្ធស្លាប់សញ្ជាតិអង់គ្លេស គឺកីឡាករ Sancho ត្រូវបានអនុញ្ញាតអោយត្រលប់ទៅកាន់ទឹកដីអាឡឺម៉ង់វិញហើយ។ ការផ្ទេរត្រលប់ទៅវីញនេះកើតឡើង ក្រោយគាត់បានចំណាយពេល ២ឆ្នាំកន្លះបន្ទាប់ពីផ្ទេរមកកាន់ Premier League ជាមួយនឹងតម្លៃ ៧៥លានផោន។ លោក Erik ten Hag បានដក Sancho ចេញពីក្រុមឈុតធំរបស់ Manchester Untied ហើយគាត់ក៏មិនចង់ចំណាយពេលនិយាយអំពីបញ្ហារបស់ កីឡាករវ័យ ២៣ឆ្នាំរូបនេះច្រើន ក្រោយការចាកចេញនាខែមករានេះ។

នៅពេលដែលមានការសាកសួរអំពីការចាកចេញរបស់ Sancho នៅក្នុងសន្និសិទ្ធការសែតមុនការប្រកួតជាមួយក្លឹប Tottenham លោក Erik ten Hag បាននិយាយថា “ខ្ញុំសង្ឃឹមថាគាត់នឹងធ្វើបានល្អ ដូច្នេះខ្ញុំជូនពរគាត់អោយជួបតែសំណាងល្អ។ ខ្ញុំសង្ឃឹមថាគាត់ធ្វើបានល្អ ហើយគាត់នឹងទទួលបានជោគជ័យ”។

នៅក្នុងសន្និសិទ្ធដដែរ នៅពេលដែលការចោទសួរអំពីប្រធានបទ Sancho ទៀត លោកគ្រូសញ្ជាតិហូឡង់បានឆ្លើយតមបន្ថែមថា៖ “ខ្ញុំបានឆ្លើយនឹងរឿងនេះហើយ ខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ”។
ក្លឹប Man Utd បានធ្វើការតស៊ូយ៉ាងខ្លាំងនៅក្នុងរដូវកាលនេះ ហើយ FA Cup គឺជាព្រឹត្តិការណ៍តែមួយដែលក្លឹបនៅសល់ឪកាសប្រជែងពាន៕