បរទេស៖ ក្លឹប West Ham ចាប់ផ្តើមសកម្មភាពពង្រឹងក្រុមរបស់ខ្លួននៅក្នុងទីផ្សារដោះដួរនាខែមករានេះ បន្ទាប់ពីមានកីឡាករជួបបញ្ហារបួស។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Telegraph បានអោយដឹងថាក្លឹបកំពុងសម្លឹងមើលខ្សែប្រយុទ្ធស្លាប Jack Clarke របស់ក្លឹប Sunderland និងខ្សែប្រយុទ្ធ Steven Bergwijn របស់ក្លឹប Ajax ដើម្បីមកបំពេញនៅក្រុមរបស់ខ្លួន។

&w=707&quality=100)
ការបង្ខំទិញកីឡាករនេះ ដោយសារតែក្លឹបបានជួបនៅបញ្ហាដែលមានកីឡាករសំខាន់ៗជួបបញ្ហារបួស។ កីឡាករ Lucas Paqueta នឹងត្រូវអវត្តមានជាងមួយខែ ដែលបានធ្វើអោយក្លឹបពិចារណាទៅលើការផ្ទេរ។ លើសពីនេះទៀតកីឡាករ Mohammed Kudus បានទៅជួយក្រុមជម្រើសក្នុងការប្រកួត African Cup of Nation នៅខែនេះ កាន់តែធ្វើអោយក្រុមមានការបាត់បង់នៅកីឡាករសំខាន់ទៀត៕

