បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Telefood បានអោយដឹងថាក្លឹប PSG បានរាយការណ៍អំពីការពិចារណាទៅលើការផ្ទេរយកខ្សែការពារស្តាំរបស់ក្លឹប Galatasaray គឺកីឡាករ Sacha Boey។ កីឡាករ Boey មានអាយុ ២៣ឆ្នាំ បានធ្វើអោយមានភាពទាក់ទាញក្រោមទម្រង់លេងយ៉ាងល្អរបស់គាត់នៅក្លឹបទួរគី នៅក្នុងរដូវកាលនេះ និងត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិបារាំងផងដែរ។

ទោះបីជាធ្លាប់មានការចាប់អារម្មណ៍អំពីក្លឹបធំៗដូចជា Arsenal និង Manchester United ក៏ដោយ នៅពេលនេះក្លឹប PSG បានធ្វើសកម្មភាពក្នុងការផ្ទេរយកកីឡាករ Boey ប្រសិនជាកីឡាករ Nordi Mukiele នឹងត្រូវចាកចេញ ក្រោយមានពាក្យចចាមអារាមផ្ទេរទៅកាន់ក្លឹប Bayern Munich នៅក្នុងខែនេះ។ ក្លឹបបារាំងមួយនេះកំពុងស្វែងរកជម្រើសបម្រុងជំនួសខ្សែការពារស្តាំជម្រើសដំបូងរបស់ពួកគេគឺកីឡាករ Achraf Hakimi៕