បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាក្លឹប Al-Ettifaq នៅលីគ Saudi Pro League គ្រោងនឹងជួបពិភាក្សាជាមួយអតីតតារាឆ្នើមរបស់ក្លឹប Liverpool គឺកីឡាករ Jordan Henderson អំពីអនាគតរបស់គាត់នៅ Abu Dhabi នៅសប្តាហ៍ក្រោយ។
ខាងក្លឹបនៅអារ៉ាប៊ីសាអូឌីតមួយនេះ មិនទាន់បានទទួលនៅសំណើរណាមួយសម្រាប់កីឡាករនោះទេ ហើយវាត្រូវបានគេជឿជាក់ថាមធ្យោបាយតែមួយគត់ដែលក្លឹបអាចចុះហត្ថលេខាលើគាត់ក្នុងលក្ខខណ្ឌខ្ចីជើង ហើយប្រសិនបើពួកគេអាចបង់ប្រាក់ឈ្នួលអោយរបស់គាត់ និងបង់ថ្លៃប្រាក់ខ្ចីជើងយ៉ាងច្រើន។ ក្លឹបដូចជា Ajax, Bayer Leverkusen និង Newcastle United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ៕