បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាពេលវេលារបស់ Anthony Martial នៅក្លឹប Manchester United នឹងត្រូវមកដល់ទីបញ្ចប់នៅខែមករានេះ ដោយក្លឹប Fenerbahce កំពុងធ្វើការនាំមុខគេក្នុងការផ្ទេរយករូបគាត់ដោយអចិន្ត្រៃយ៍។

ក្លឹបនៅប្រទេសទូរគីបានដាក់សំណើរមានតម្លៃ ៦.៨លានផោន សម្រាប់ផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិបារាំង និងសង្ឃឹមថានឹងបញ្ចប់ការផ្ទេរនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយសារស្ថានភាពកិច្ចសន្យារបស់កីឡាករ និងទំនាក់ទំនងវិជ្ជមានរវាងក្លឹបទាំងពីរ៕